កំណើតពិភពលោក 34
34
ស៊ីម្មាន និងលេវី សងសឹកជំនួសឌីណាជាប្អូនស្រី
1លេអាបានបង្កើតកូនស្រីមួយជូនយ៉ាកកូប ឈ្មោះឌីណា។ ថ្ងៃមួយ ឌីណាបានចេញទៅសួរសុខទុក្ខស្រីៗនៅស្រុកនោះ។ 2ពេលនោះ ស៊ីគែមជាកូនរបស់ហាម៉ោរ សាសន៍ហេវី ដែលជាមេកន្ទ្រាញនៅស្រុកនោះ បានឃើញនាង ហើយក៏ចាប់នាងរំលោភ។ 3ស៊ីគែមជំពាក់ចិត្តនឹងឌីណា ជាកូនរបស់យ៉ាកកូបយ៉ាងខ្លាំង គាត់ស្រឡាញ់នាង ហើយចង់លួងលោមចិត្តនាង។ 4ស៊ីគែមជម្រាបហាម៉ោរ ជាឪពុកថា៖ «សូមលោកឪពុកដណ្តឹងនាងនេះ ឲ្យកូនធ្វើជាប្រពន្ធមក»។ 5យ៉ាកកូបទទួលដំណឹងថា ស៊ីគែមបានធ្វើឲ្យកូនស្រីរបស់គាត់បាត់បង់កិត្តិយស តែដោយកូនប្រុសរបស់គាត់ ទៅឃ្វាលចៀមនៅវាលអស់ទៅ គាត់នៅស្ងៀម ទំរាំពួកគេត្រឡប់មកវិញ។
6ហាម៉ោរជាឪពុកស៊ីគែម ក៏បានចេញមកជួបយ៉ាកកូប ដើម្បីនិយាយជាមួយគាត់។ 7កាលកូនប្រុសៗរបស់យ៉ាកកូប វិលមកពីវាលវិញ បានដឹងរឿងនេះ គេយល់ឃើញថា គេក៏បាក់មុខដែរ ហើយក្តៅក្រហាយយ៉ាងខ្លាំង ព្រោះស៊ីគែមបានប្រព្រឹត្តអំពើមួយដ៏ថោកទាបបំផុត ជាអំពើដែលមិនត្រូវប្រព្រឹត្តដាច់ខាត នៅស្រុកអ៊ីស្រអែល គឺគាត់បានរំលោភលើកូនស្រីរបស់យ៉ាកកូប។ 8ហាម៉ោរបាននិយាយទៅកាន់យ៉ាកកូប និងកូនថា៖ «ស៊ីគែមកូនរបស់ខ្ញុំស្រឡាញ់នាងក្រមុំនេះយ៉ាងខ្លាំង ដូច្នេះ សូមមេត្តាលើកនាងមកឲ្យវាធ្វើជាភរិយាទៅ។ 9សូមបងប្អូនចងស្ពានមេត្រីជាមួយយើងខ្ញុំ ដោយសារចំណងអាពាហ៍ពិពាហ៍ គឺបងប្អូនលើកកូនចៅស្រីៗមកឲ្យយើងខ្ញុំ ហើយបងប្អូនក៏យកកូនចៅស្រីៗរបស់យើងខ្ញុំវិញដែរ។ 10បងប្អូនអាចរស់នៅជាមួយយើងខ្ញុំបាន ដ្បិតស្រុកទេសនេះនៅចំហសម្រាប់បងប្អូន ដូច្នេះ សូមបងប្អូនតាំងទីលំនៅរកស៊ី និងទិញដីធ្លី នៅស្រុកនេះហើយ»។
11ស៊ីគែមពោលទៅកាន់ឪពុក និងបងប្រុសទាំងអស់របស់ឌីណាថា៖ «សូមមេត្តាអធ្យាស្រ័យឲ្យខ្ញុំផង អ្វីក៏ដោយឲ្យតែអស់លោកបង្គាប់ ខ្ញុំសូមប្រគល់ជូនទាំងអស់។ 12សូមបង្គាប់ខ្ញុំឲ្យជូនបណ្តាការយ៉ាងថ្លៃ និងទារជំនូនយ៉ាងច្រើនក៏បាន គឺអស់លោកបង្គាប់អ្វីក៏ដោយ ខ្ញុំសូមប្រគល់ជូនទាំងអស់ ឲ្យតែយល់ព្រមលើកនាង មកជាភរិយារបស់ខ្ញុំ»។ 13ដោយស៊ីគែមបានធ្វើឲ្យឌីណា ជាប្អូនរបស់ពួកគេបាត់បង់កិត្តិយស កូនប្រុសៗរបស់យ៉ាកកូប ឆ្លើយទៅស៊ីគែម និងហាម៉ោរជាឪពុកគាត់វិញ ដោយកលល្បិចថា៖ 14«យើងមិនអាចយល់ព្រមតាមពាក្យស្នើរបស់អ្នកទេ គឺយើងពុំអាចលើកប្អូនស្រីឲ្យបុរសណា ដែលមិនខតាន់បានឡើយ ធ្វើដូច្នេះ នឹងនាំឲ្យយើងបាក់មុខជាមិនខាន។ 15យើងយល់ព្រមតាមពាក្យស្នើរបស់អស់លោកបាន លុះត្រាតែពួកអ្នកសុខចិត្តខតាន់ដូចយើង គឺត្រូវខតាន់ឲ្យប្រុសៗទាំងអស់គ្នា ក្នុងចំណោមពួកអ្នក។ 16ធ្វើដូច្នោះ ទើបយើងលើកកូនស្រីៗរបស់យើងឲ្យពួកអ្នក ហើយយើងក៏នឹងដណ្តឹងកូនស្រីរបស់ពួកអ្នកដែរ យើងនឹងរស់នៅជាមួយពួកអ្នក ហើយយើងទាំងអស់គ្នានឹងទៅជាសាសន៍តែមួយ។ 17ប៉ុន្តែ ប្រសិនបើអស់លោកមិនព្រមខតាន់ដូចយើងទេនោះ យើងនឹងយកកូនស្រីរបស់យើងវិញ ហើយចាកចេញពីទីនេះទៅ»។
18ហាម៉ោរ និងស៊ីគែមជាកូន ក៏យល់ស្របតាមពាក្យស្នើនេះ។ 19អ្នកកំលោះនោះមិនបង្អែរបង្អង់នឹងធ្វើតាមឡើយ ព្រោះគាត់ស្រឡាញ់កូនស្រីរបស់យ៉ាកកូបជាខ្លាំង។ ក្នុងគ្រួសាររបស់ហាម៉ោរ គេគោរពស៊ីគែមជាងគេ។
20ហាម៉ោរ និងស៊ីគែមជាកូន បាននាំគ្នាទៅមាត់ទ្វារក្រុង ហើយពោលទៅកាន់អ្នកក្រុងនោះថា៖ 21«អ្នកទាំងនោះចង់បានសុខជាមួយយើង ដូច្នេះ ទុកឲ្យពួកគេរស់នៅ និងរកស៊ីជាមួយយើង ហើយបើកចំហស្រុកយើងឲ្យគេចូលមកចុះ។ យើងនាំគ្នាដណ្តឹងកូនស្រីរបស់គេមកធ្វើជាប្រពន្ធ ហើយលើកកូនស្រីរបស់យើង ឲ្យគេធ្វើជាប្រពន្ធដែរ។ 22ក៏ប៉ុន្តែ ពួកគេសុខចិត្តរស់នៅជាមួយយើង និងចូលជាសាសន៍តែមួយបាន ទាល់តែប្រុសៗទាំងអស់ ក្នុងចំណោមពួកយើងខតាន់ដូចពួកគេដែរ។ 23បើយើងសុខចិត្តធ្វើតាមពាក្យស្នើរបស់គេ គេសុខចិត្តរស់នៅជាមួយយើង ហើយហ្វូងសត្វ ទ្រព្យសម្បត្តិ និងសត្វទាំងប៉ុន្មានរបស់គេ នឹងត្រូវបានមកជាកម្មសិទ្ធិរបស់យើងមិនខាន»។ 24មនុស្សម្នាទាំងប៉ុន្មានដែលបានចេញទៅស្តាប់ហាម៉ោរ និងស៊ីគែម កូនរបស់គាត់នៅមាត់ទ្វារក្រុង ក៏យល់ស្របតាមពាក្យរបស់អ្នកទាំងពីរ ហើយប្រុសៗដែលទៅស្តាប់នៅមាត់ទ្វារក្រុងបានខតាន់ទាំងអស់គ្នា។
25នៅថ្ងៃទីបី ពេលប្រុសៗក្រុងនោះ កំពុងតែឈឺ កូនប្រុសពីរនាក់របស់យ៉ាកកូប គឺស៊ីម្មាន និងលេវី ដែលត្រូវជាបងរបស់ឌីណា បាននាំគ្នាកាន់ដាវចូលទៅក្នុងទីក្រុង។ អ្នកក្រុងពុំបានគិតខ្វល់ខ្វាយអ្វីសោះឡើយ។ អ្នកទាំងពីរក៏ប្រហារជីវិតប្រុសៗទាំងអស់នៅក្រុងនោះ 26គេក៏បានប្រហារជីវិតហាម៉ោរ និងស៊ីគែម ជាកូនដោយមុខដាវដែរ រួចហើយគេក៏យកឌីណា ចេញពីផ្ទះរបស់ស៊ីគែម។ 27កូនប្រុសយ៉ាកកូបឯទៀតៗ បានរឹបអូសយករបស់របរលើសាកសព ហើយប្រមូលយកអ្វីៗទាំងអស់នៅទីក្រុងផង ដ្បិតអ្នកក្រុងនោះ បានធ្វើឲ្យឌីណា ជាប្អូនស្រីរបស់ពួកគេ បាត់បង់កិត្តិយស។ 28ពួកគេបានចាប់ហ្វូងចៀម និងហ្វូងគោ ព្រមទាំងលារបស់អ្នកស្រុកនោះ ទាំងនៅក្នុងក្រុង ទាំងនៅតាមស្រុកស្រែ យកទៅជាមួយ។ 29ពួកគេបានរឹបអូសយកទ្រព្យសម្បត្តិរបស់អ្នកក្រុងនោះ ចាប់កូនក្មេង និងស្រីៗយកទៅជាមួយដែរ ហើយបានប្រមូលយកអ្វីៗទាំងប៉ុន្មាន ដែលមាននៅក្នុងផ្ទះគេផង។
30យ៉ាកកូបនិយាយទៅកាន់ស៊ីម្មាន និងលេវីថា៖ «កូនទាំងពីរប្រព្រឹត្តដូច្នេះ នាំឲ្យពុកមានកង្វល់ហើយ ព្រោះអ្នកស្រុកនេះ គឺជនជាតិកាណាន និងជនជាតិពេរិស៊ីត មុខជានាំគ្នាស្អប់ពុក។ ប្រសិនបើពួកគេលើកគ្នាមកវាយប្រហារពុក នោះពុកត្រូវវិនាសជាមួយក្រុមគ្រួសារពុកជាមិនខាន ដ្បិតពុកមានទ័ពតែបន្តិចបន្តួចប៉ុណ្ណោះ»។ 31ស៊ីម្មាន និងលេវីតបថា៖ «ពួកកូនមិនទុកឲ្យគេប្រមាថមាក់ងាយប្អូនស្រីរបស់ពួកកូន ដូចជាស្រីខូចនោះឡើយ»។
Nke Ahọpụtara Ugbu A:
កំណើតពិភពលោក 34: អគត
Mee ka ọ bụrụ isi
Kesaa
Mapịa

Ịchọrọ ka echekwaara gị ihe ndị gasị ị mere ka ha pụta ìhè ná ngwaọrụ gị niile? Debanye aha gị ma ọ bụ mee mbanye
© 2014 United Bible Societies, UK.

: