លោកុប្បត្តិ 13
13
1នោះអាប់រ៉ាមក៏ចេញពីស្រុកអេស៊ីព្ទ ឡើងទៅឯស្រុកត្បូង ព្រមទាំងប្រពន្ធ នឹងទ្រព្យសម្បត្តិទាំងអស់ ហើយឡុតដែរ 2អាប់រ៉ាមគាត់មានហ្វូងសត្វ ហើយប្រាក់មាសជាច្រើនណាស់ 3គាត់ដើរដំណើរពីស្រុកត្បូង រហូតទៅដល់បេត-អែល ត្រង់កន្លែងដែលគាត់បានដំឡើងត្រសាលកាលពីដើម គឺនៅកណ្តាលបេត-អែលនឹងអៃយ 4ជាកន្លែងដែលគាត់បានស្អាងអាសនាកាលជាន់មុន រួចនៅទីនោះអាប់រ៉ាមក៏អំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា។
5ឯឡុតដែលទៅជាមួយនឹងអាប់រ៉ាម គាត់ក៏មានហ្វូងចៀម ហ្វូងគោ នឹងត្រសាលជាច្រើនដែរ 6តែស្រុកនោះមិនល្មមនឹងចិញ្ចឹមគេឲ្យនៅជាមួយគ្នាបានទេ ពីព្រោះគេមានទ្រព្យសម្បត្តិសន្ធឹកណាស់ ដល់ម៉្លេះបានជាគេនៅជាមួយគ្នាពុំបាន 7មួយទៀត ពួកគង្វាលរបស់អាប់រ៉ាម នឹងពួកគង្វាលរបស់ឡុតក៏ចេះតែប្រឈ្លោះគ្នា នៅវេលានោះ ពួកសាសន៍កាណាន នឹងសាសន៍ពេរិស៊ីតបាននៅស្រុកនោះ 8នោះអាប់រ៉ាមនិយាយនឹងឡុតថា សូមកុំឲ្យឯងហើយនឹងអញ ឬពួកគង្វាលរបស់ឯងនឹងពួកគង្វាលរបស់អញមានរឿងទាស់ទែងគ្នាឡើយ ដ្បិតយើងជាបងប្អូននឹងគ្នា 9ស្រុកទាំងមូលនេះ តើមិនមែននៅមុខឯងឬអី ដូច្នេះ សូមឲ្យឯងញែកបែកចេញពីអញទៅ បើឯងរើសយកខាងឆ្វេង នោះអញនឹងទៅខាងស្តាំ ឬបើឯងរើសយកខាងស្តាំ នោះអញនឹងទៅខាងឆ្វេងវិញ 10ឡុតក៏ងើបភ្នែកមើលទៅឃើញវាលទន្លេយ័រដាន់ទាំងអស់ ថាជាស្រុកមានទឹកស្រួលល្អនៅគ្រប់ទីកន្លែង មុនដែលព្រះយេហូវ៉ាបានបំផ្លាញសូដុំម នឹងកូម៉ូរ៉ា គឺដូចជាសួនច្បារផងព្រះយេហូវ៉ា ហើយដូចស្រុកអេស៊ីព្ទដែលនៅខាងសូអារផង 11ដូច្នេះ ឡុតក៏រើសយកវាលទន្លេយ័រដាន់ទាំងអស់ជារបស់ផងខ្លួន រួចចេញដំណើរដើរទៅខាងកើត គេបានឃ្លាតចេញពីគ្នាដូច្នោះឯង 12ឯអាប់រ៉ាមគាត់តាំងទីលំនៅនៅក្នុងស្រុកកាណានវិញ តែឡុតគាត់ស្នាក់នៅអស់ទាំងទីក្រុងនៅស្រុកវាលនោះ ហើយក៏ផ្លាស់ត្រសាលគាត់ទៅត្រឹមសូដុំម 13រីឯពួកក្រុងសូដុំម គេជាមនុស្សអាក្រក់ ធ្វើបាបនឹងព្រះយេហូវ៉ាយ៉ាងសន្ធឹក។
14គ្រាក្រោយដែលឡុតបានឃ្លាតចេញទៅ នោះព្រះយេហូវ៉ាមានបន្ទូលនឹងអាប់រ៉ាមថា ចូរឯងងើបភ្នែកឡើងឥឡូវ ហើយមើលពីកន្លែងឯងនោះ ទៅខាងជើង ខាងត្បូង ខាងកើត ហើយខាងលិចចុះ 15ដ្បិតស្រុកទាំងប៉ុន្មានដែលឯងមើលឃើញ នោះអញនឹងឲ្យដល់ឯង នឹងពូជឯងជាដរាបតទៅ 16អញនឹងធ្វើឲ្យពូជឯងបានចំរើនឡើងដូចជាធូលីដី បានជាបើអ្នកណាអាចនឹងរាប់ធូលីដីបាន នោះនឹងរាប់ពូជឯងបានដែរ 17ចូរឯងក្រោក ហើយដើរចុះឡើងក្នុងស្រុកនេះ តាមបណ្តោយ នឹងទទឹងចុះ ដ្បិតអញនឹងឲ្យដល់ឯងហើយ 18អាប់រ៉ាមក៏រើត្រសាលទៅនៅក្បែរដើមម៉ៃសាក់របស់ម៉ាមរេ ដែលនៅត្រង់ហេប្រុនវិញ ហើយគាត់ស្អាងអាសនា១ថ្វាយព្រះយេហូវ៉ានៅទីនោះ។
Nke Ahọpụtara Ugbu A:
លោកុប្បត្តិ 13: ពគប
Mee ka ọ bụrụ isi
Kesaa
Mapịa

Ịchọrọ ka echekwaara gị ihe ndị gasị ị mere ka ha pụta ìhè ná ngwaọrụ gị niile? Debanye aha gị ma ọ bụ mee mbanye
© BFBS/UBS 1954, 1962. All Rights Reserved.

: