ម៉ាថាយ 1
1
កំណត់ត្រាវង្សត្រកូលរបស់ព្រះយេស៊ូវគ្រីស្ទ
1កំណត់ត្រាវង្សត្រកូលរបស់ព្រះយេស៊ូវគ្រីស្ទ ដែលជាពូជពង្សដាវីឌ និងជាពូជពង្សអ័ប្រាហាំ:
ពីអ័ប្រាហាំដល់ដាវីឌ
2អ័ប្រាហាំបង្កើតអ៊ីសាក
អ៊ីសាកបង្កើតយ៉ាកុប
យ៉ាកុបបង្កើតយូដា និងបងប្អូនរបស់គាត់
3យូដាបង្កើតពេរេស និងសេរ៉ាសពីនាងតាម៉ារ
ពេរេសបង្កើតហេស្រុន
ហេស្រុនបង្កើតអើរ៉ាម
4អើរ៉ាមបង្កើតអ័មីណាដាប់
អ័មីណាដាប់បង្កើតណាសូន
ណាសូនបង្កើតសាលម៉ូន
5សាលម៉ូនបង្កើតបូអូសពីនាងរ៉ាហាប
បូអូសបង្កើតអូបិឌពីនាងរូស
អូបិឌបង្កើតអ៊ីសាយ
6អ៊ីសាយបង្កើតដាវីឌដែលជាស្ដេច។
ពីដាវីឌដល់ជំនាន់ជម្លៀសទៅបាប៊ីឡូន
ដាវីឌ#1:6 ដាវីឌ―ឯកសារបុរាណខ្លះថា “ព្រះបាទដាវីឌ”។បង្កើតសាឡូម៉ូនពីប្រពន្ធរបស់អ៊ូរី
7សាឡូម៉ូនបង្កើតរេហូបោម
រេហូបោមបង្កើតអ័ប៊ីយ៉ា
អ័ប៊ីយ៉ាបង្កើតអេសា
8អេសាបង្កើតយ៉ូសាផាត
យ៉ូសាផាតបង្កើតយ៉ូរាម
យ៉ូរាមបង្កើតអូសៀស
9អូសៀសបង្កើតយ៉ូថាម
យ៉ូថាមបង្កើតអេហាស
អេហាសបង្កើតអេសេគាស
10អេសេគាសបង្កើតម៉ាណាសេ
ម៉ាណាសេបង្កើតអាំម៉ូន
អាំម៉ូនបង្កើតយ៉ូសៀស
11យ៉ូសៀសបង្កើតយេកូនាស និងបងប្អូនរបស់គាត់
នៅគ្រាដែលត្រូវជម្លៀសទៅបាប៊ីឡូន។
ពីជំនាន់ជម្លៀសទៅបាប៊ីឡូនដល់ព្រះគ្រីស្ទ
12បន្ទាប់ពីត្រូវជម្លៀសទៅបាប៊ីឡូន
យេកូនាសបង្កើតសាលធាល
សាលធាលបង្កើតសូរ៉ូបាបិល
13សូរ៉ូបាបិលបង្កើតអ័ប៊ីយុឌ
អ័ប៊ីយុឌបង្កើតអេលាគីម
អេលាគីមបង្កើតអេសូរ
14អេសូរបង្កើតសាដុក
សាដុកបង្កើតអេគីម
អេគីមបង្កើតអេលីយុឌ
15អេលីយុឌបង្កើតអេលាសារ
អេលាសារបង្កើតម៉ាថាន
ម៉ាថានបង្កើតយ៉ាកុប
16យ៉ាកុបបង្កើតយ៉ូសែបដែលជាប្ដីរបស់នាងម៉ារា។
ព្រះយេស៊ូវដែលហៅថាព្រះគ្រីស្ទ បានប្រសូតពីនាងម៉ារានេះឯង។
17ដូច្នេះ ចាប់ពីអ័ប្រាហាំដល់ដាវីឌមានទាំងអស់ដប់បួនតំណ ចាប់ពីដាវីឌដល់គ្រាត្រូវជម្លៀសទៅបាប៊ីឡូនមានដប់បួនតំណ ហើយចាប់ពីគ្រាត្រូវជម្លៀសទៅបាប៊ីឡូនដល់ព្រះគ្រីស្ទក៏មានដប់បួនតំណដែរ។
កំណើតព្រះគ្រីស្ទ
18កំណើតរបស់ព្រះយេស៊ូវគ្រីស្ទ មានយ៉ាងដូច្នេះ: ម៉ារាម្ដាយរបស់ព្រះយេស៊ូវបានភ្ជាប់ពាក្យជាមួយយ៉ូសែបរួចហើយ ប៉ុន្តែមុនពួកគេរួមរស់ជាមួយគ្នា ក៏ដឹងថានាងមានផ្ទៃពោះដោយព្រះវិញ្ញាណដ៏វិសុទ្ធ។ 19រីឯយ៉ូសែបប្ដីរបស់នាង ជាមនុស្សសុចរិត គាត់មិនចង់ឲ្យនាងអាម៉ាស់ជាសាធារណៈ ក៏មានបំណងផ្ដាច់ពាក្យដោយសម្ងាត់វិញ។
20នៅពេលគាត់បានសញ្ជឹងគិតការទាំងនេះហើយ មើល៍! មានទូតសួគ៌របស់ព្រះអម្ចាស់លេចមកដល់គាត់ក្នុងយល់សប្តិ ហើយនិយាយថា៖ “យ៉ូសែបពូជពង្សដាវីឌអើយ កុំខ្លាចនឹងទទួលម៉ារាជាប្រពន្ធរបស់អ្នកឡើយ ពីព្រោះកូនដែលចាប់កំណើតនៅក្នុងផ្ទៃនាង គឺមកពីព្រះវិញ្ញាណដ៏វិសុទ្ធទេ។ 21នាងនឹងសម្រាលបានកូនប្រុសម្នាក់ ហើយអ្នកត្រូវដាក់ឈ្មោះកូននោះថា យេស៊ូវ ដ្បិតកូននោះនឹងសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គពីបាបរបស់ពួកគេ”។
22ការទាំងអស់នេះបានកើតឡើង ដើម្បីឲ្យសេចក្ដីដែលព្រះអម្ចាស់មានបន្ទូលតាមរយៈព្យាការីត្រូវបានបំពេញឲ្យសម្រេច ដែលថា:
23 “មើល៍! ស្ត្រីព្រហ្មចារីម្នាក់នឹងមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសម្នាក់
គេនឹងហៅនាមរបស់កូននោះថា អេម៉ាញូអែល”។ # 1:23 《អេសាយ》 7:14។
(អេម៉ាញូអែល មានអត្ថន័យប្រែថា ព្រះគង់នៅជាមួយយើង)។
24យ៉ូសែបក្រោកពីដំណេក ក៏ធ្វើដូចដែលទូតសួគ៌របស់ព្រះអម្ចាស់បានបង្គាប់គាត់ គឺគាត់ទទួលនាងជាប្រពន្ធ 25ប៉ុន្តែគាត់មិនបានរួមដំណេកជាមួយនាងទេ រហូតដល់នាងសម្រាលបានកូនប្រុសម្នាក់#1:25 ឯកសារបុរាណខ្លះបន្ថែម “ជាកូនច្បង”។។ យ៉ូសែបដាក់ឈ្មោះកូននោះថា យេស៊ូវ៕
Sélection en cours:
ម៉ាថាយ 1: GKHB
Surbrillance
Partager
Copier
Tu souhaites voir tes moments forts enregistrés sur tous tes appareils? Inscris-toi ou connecte-toi
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative