និក្ខមនំ 19
19
ព្រះជាម្ចាស់ចងសម្ពន្ធមេត្រីជាមួយជនជាតិអ៊ីស្រាអែល
ប្រជាជនអ៊ីស្រាអែលទៅដល់ភ្នំស៊ីណៃ
1នៅថ្ងៃទីមួយនៃខែទីបី ក្រោយពេលចាកចេញពីស្រុកអេស៊ីប គឺនៅថ្ងៃនេះ ជនជាតិអ៊ីស្រាអែលបានទៅដល់វាលរហោស្ថានស៊ីណៃ។ 2ពួកគេចេញពីរេផិឌីមទៅដល់វាលរហោស្ថានស៊ីណៃ ហើយបោះជំរំនៅទីនោះ ទល់មុខនឹងភ្នំស៊ីណៃ។
3លោកម៉ូសេបានឡើងទៅគាល់ព្រះជាម្ចាស់។ ព្រះអម្ចាស់ហៅលោកម៉ូសេពីលើភ្នំមកថា៖ «អ្នកត្រូវប្រកាសប្រាប់ជនជាតិអ៊ីស្រាអែល ជាកូនចៅរបស់លោកយ៉ាកុបដូចតទៅ:
4អ្នករាល់គ្នាបានឃើញផ្ទាល់នឹងភ្នែកនូវហេតុការណ៍ ដែលយើងធ្វើចំពោះជនជាតិអេស៊ីប ហើយយើងបាននាំអ្នករាល់គ្នា ដូចជាសត្វឥន្ទ្រីដាក់កូននៅលើខ្នងវា មករកយើង។ 5#ទក. ៤.២០, ៧.៦, ១៤.២, ២៦.១៨; ទត. ២.១៤#១ពត្រ. ២.៩ឥឡូវនេះ ប្រសិនបើអ្នករាល់គ្នាស្ដាប់តាមពាក្យរបស់យើង ប្រសិនបើអ្នករាល់គ្នាគោរពសម្ពន្ធមេត្រីរបស់យើង នោះអ្នករាល់គ្នានឹងទៅជាប្រជារាស្ត្ររបស់យើងផ្ទាល់ នៅក្នុងចំណោមជាតិសាសន៍ទាំងអស់ ដ្បិតផែនដីទាំងមូលជាកម្មសិទ្ធិរបស់យើង។ 6#វវ. ១.៦, ៥.១០យើងចាត់ទុកអ្នករាល់គ្នាជាអាណាចក្របូជាចារ្យ ហើយអ្នករាល់គ្នាជាប្រជាជាតិដ៏វិសុទ្ធ។ នេះជាសេចក្ដីដែលអ្នកត្រូវប្រាប់ជនជាតិអ៊ីស្រាអែល»#១៩.៦ ខ ៥-៦ សូមប្រៀបធៀបជាមួយ ទក. ៤.២០, ៧.៦, ១៤.២, ២៦.១៨; ទត. ២.១៤, ១ពត្រ. ២.៩; វវ. ១.៦, ៥.១០។ ពាក្យ «អាណាចក្របូជាចារ្យ» មានន័យថា ជនជាតិមួយដែលមានតួនាទីជាបូជាចារ្យ គឺជនជាតិដែលជាស្ពានមេត្រីរវាងព្រះជាម្ចាស់នឹងជាតិសាសន៍ឯទៀតៗ ឬជនជាតិមួយដែលមានក្រុមបូជាចារ្យគ្រប់គ្រងជំនួសស្ដេច។ យើងអាចបកប្រែថា «អាណាចក្រមួយដែលមានសុទ្ធតែបូជាចារ្យ» ក៏បាន។។
7លោកម៉ូសេត្រឡប់មកវិញ កោះហៅពួកព្រឹទ្ធាចារ្យរបស់ប្រជាជន ហើយរៀបរាប់ប្រាប់នូវព្រះបន្ទូលទាំងប៉ុន្មាន ដែលព្រះអម្ចាស់បង្គាប់លោក។ 8ប្រជាជនទាំងមូលក៏ឆ្លើយព្រមគ្នាឡើងថា៖ «យើងខ្ញុំសុខចិត្តធ្វើតាមសេចក្ដីទាំងប៉ុន្មាន ដែលព្រះអម្ចាស់មានព្រះបន្ទូល»។ លោកម៉ូសេនាំយកចម្លើយរបស់ពួកគេ ទៅទូលថ្វាយព្រះអម្ចាស់វិញ។ 9ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងមករកអ្នក ដោយស្ថិតនៅក្នុងផ្ទាំងពពក*យ៉ាងក្រាស់ ដើម្បីឲ្យប្រជាជនឮយើងនិយាយជាមួយអ្នក ហើយទុកចិត្តលើអ្នកជារៀងរហូត»។ លោកម៉ូសេក៏រៀបរាប់ចម្លើយរបស់ប្រជាជន ទូលថ្វាយព្រះអម្ចាស់។
10 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរវិលទៅរកប្រជាជនវិញ ហើយប្រាប់ពួកគេឲ្យញែកខ្លួនឲ្យបានវិសុទ្ធ នៅថ្ងៃនេះ និងថ្ងៃស្អែក។ ចូរឲ្យពួកគេលាងជម្រះសម្លៀកបំពាក់ផងដែរ។ 11ត្រូវឲ្យពួកគេត្រៀមខ្លួនជាស្រេច នៅថ្ងៃទីបី ដ្បិតថ្ងៃនោះ យើងនឹងចុះទៅលើភ្នំស៊ីណៃ ឲ្យប្រជាជនទាំងអស់ឃើញ។ 12#ហប. ១២.១៨-២០ត្រូវកំណត់ព្រំដែនជុំវិញភ្នំ ហើយប្រាប់ប្រជាជនថា ចូរប្រយ័ត្ន កុំឡើងទៅលើភ្នំ ឬប៉ះពាល់ជើងភ្នំជាដាច់ខាត។ បើអ្នកណាប៉ះភ្នំ អ្នកនោះនឹងត្រូវស្លាប់ 13ទោះជាមនុស្ស ឬសត្វក្ដី ក៏មិនត្រូវទុកឲ្យនៅរស់ដែរ។ កុំប៉ះពាល់អ្នកនោះឡើយ តែត្រូវសម្លាប់គេ ដោយយកដុំថ្មគប់ ឬបាញ់នឹងព្រួញវិញ។ នៅពេលឮសូរសំឡេងស្នែង នោះទើបអ្នកខ្លះអាចឡើងទៅលើភ្នំបាន»។
14លោកម៉ូសេចុះពីលើភ្នំមករកប្រជាជនវិញ លោកញែកពួកគេឲ្យបានវិសុទ្ធ ហើយឲ្យពួកគេបោកសម្លៀកបំពាក់ផងដែរ។ 15លោកមានប្រសាសន៍ទៅប្រជាជនថា៖ «ចូររៀបចំខ្លួនសម្រាប់ថ្ងៃទីបី ហើយកុំរួមដំណេកជាមួយប្រពន្ធឡើយ»។
16 #
វវ. ៤.៥
#
ទក. ៤.១១-១២
នៅថ្ងៃទីបី ពេលព្រលឹមស្រាងៗ មានផ្គរលាន់ ផ្លេកបន្ទោរ និងពពកយ៉ាងក្រាស់នៅលើភ្នំ ហើយមានសំឡេងត្រែលាន់ឮឡើងយ៉ាងរំពងទៀតផង។ ប្រជាជនទាំងអស់នៅក្នុងជំរំភ័យញ័ររន្ធត់យ៉ាងខ្លាំង។ 17លោកម៉ូសេនាំប្រជាជនចេញពីជំរំទៅគាល់ព្រះជាម្ចាស់ ពួកគេឈរនៅជើងភ្នំ។ 18មានផ្សែងហុយពាសពេញលើភ្នំស៊ីណៃ ដ្បិតព្រះអម្ចាស់ចុះមកលើភ្នំ ព្រះអង្គគង់នៅក្នុងភ្លើង។ ផ្សែងនោះហុយឡើងដូចផ្សែងចេញពីឡ ហើយភ្នំទាំងមូលក៏រញ្ជួយយ៉ាងខ្លាំង។ 19សំឡេងត្រែលាន់ឮកាន់តែខ្លាំងឡើងៗ ពេលលោកម៉ូសេទូលព្រះជាម្ចាស់ ព្រះអង្គឆ្លើយមកលោក ដោយសំឡេងផ្គរលាន់។ 20ព្រះអម្ចាស់យាងចុះមកលើភ្នំស៊ីណៃ គឺនៅលើកំពូលភ្នំ។ ព្រះអង្គត្រាស់ហៅលោកម៉ូសេពីលើកំពូលភ្នំ ហើយលោកម៉ូសេក៏ឡើងទៅ។ 21ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «ចូរហាមប្រជាជនកុំឲ្យស្ទុះចូលមករកយើង ដែលជាព្រះអម្ចាស់ ព្រោះចង់ឃើញយើងនោះឡើយ ក្រែងលោមានពួកគេជាច្រើនត្រូវស្លាប់។ 22ទោះបីពួកបូជាចារ្យដែលធ្លាប់ចូលមករកយើងក្ដី ត្រូវញែកខ្លួនឲ្យបានវិសុទ្ធ* ក្រែងពួកគេត្រូវបាត់បង់ជីវិត ដោយសារយើងដែលជាព្រះអម្ចាស់»។
23លោកម៉ូសេទូលព្រះអម្ចាស់ថា៖ «ប្រជាជនពុំអាចឡើងមកលើភ្នំស៊ីណៃទេ ដ្បិតព្រះអង្គផ្ទាល់បានបញ្ជាឲ្យយើងខ្ញុំ កំណត់ព្រំដែនជុំវិញភ្នំ ហើយញែកភ្នំនេះទុកជាកន្លែងដ៏វិសុទ្ធទៀតផង»។ 24ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ «ចូរចុះទៅវិញ ហើយនាំអើរ៉ុនឡើងមកជាមួយផង ប៉ុន្តែ មិនត្រូវឲ្យពួកបូជាចារ្យ និងប្រជាជនស្ទុះឡើងមករកយើង ដែលជាព្រះអម្ចាស់ឡើយ ក្រែងពួកគេត្រូវបាត់បង់ជីវិត ដោយសារយើង»។ 25លោកម៉ូសេក៏ចុះទៅរកប្រជាជនវិញ ហើយមានប្រសាសន៍ជាមួយពួកគេ។
اکنون انتخاب شده:
និក្ខមនំ 19: គខប
هایلایت
به اشتراک گذاشتن
کپی
می خواهید نکات برجسته خود را در همه دستگاه های خود ذخیره کنید؟ برای ورودثبت نام کنید یا اگر ثبت نام کرده اید وارد شوید
Khmer Standard Version © 2005 United Bible Societies.

: