យ៉ះយ៉ា 21:15-17
យ៉ះយ៉ា 21:15-17 អគត
លុះគេបានបរិភោគរួចរាល់ហើយ អ៊ីសាសួរលោកស៊ីម៉ូនពេត្រុសថា៖ «ស៊ីម៉ូនកូនយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំ ជាងអ្នកទាំងនេះស្រឡាញ់ខ្ញុំឬ?»។ គាត់ឆ្លើយអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ! លោកម្ចាស់ជ្រាបស្រាប់ហើយថា ខ្ញុំស្រឡាញ់លោកម្ចាស់»។ អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «សុំថែរក្សាកូនចៀមរបស់ខ្ញុំផង!»។ អ៊ីសាសួរគាត់ជាលើកទីពីរថា៖ «ស៊ីម៉ូនកូនយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំឬទេ?»។ ពេត្រុសឆ្លើយថា៖ «អ៊ីសាជាអម្ចាស់អើយ! លោកម្ចាស់ជ្រាបស្រាប់ហើយថាខ្ញុំស្រឡាញ់លោកម្ចាស់»។ អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «សុំឃ្វាលហ្វូងចៀមរបស់ខ្ញុំផង!»។ អ៊ីសាសួរគាត់ជាលើកទីបីថា៖ «ស៊ីម៉ូន កូនយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំឬទេ»។ ពេត្រុសព្រួយចិត្ដណាស់ ព្រោះអ៊ីសាសួរគាត់ដល់ទៅបីលើកថា “អ្នកស្រឡាញ់ខ្ញុំឬទេ”ដូច្នេះ។ លោកឆ្លើយតបទៅអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ! លោកម្ចាស់ជ្រាបអ្វីៗសព្វគ្រប់ទាំងអស់ លោកម្ចាស់ជ្រាបស្រាប់ហើយថា ខ្ញុំស្រឡាញ់លោកម្ចាស់»។ អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «សុំថែរក្សាហ្វូងចៀមរបស់ខ្ញុំផង។


![[Unboxing Psalm 23: Treasures for Every Believer] Paths of Righteousness យ៉ះយ៉ា 21:15-17 អាល់គីតាប](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F35790%2F1440x810.jpg&w=3840&q=75)


