កំណើតពិភពលោក 48:15-16
កំណើតពិភពលោក 48:15-16 អគត
រួចគាត់ឲ្យពរយូសុះថា៖ «សូមអុលឡោះដែលអ៊ីព្រហ៊ីម និងអ៊ីសាហាក់ធ្លាប់គោរពបម្រើ សូមអុលឡោះដែលថែរក្សាពុក តាំងពីពុកកើតមក រហូតដល់សព្វថ្ងៃនេះ សូមម៉ាឡាអ៊ីកាត់ ដែលបានរំដោះពុកឲ្យរួចផុត ពីគ្រោះថ្នាក់គ្រប់យ៉ាង ប្រទានពរកូនប្រុសទាំងពីរ! សូមឲ្យគេរំលឹកឈ្មោះពុក ឈ្មោះរបស់អ៊ីព្រហ៊ីមជាជីតា និង ឈ្មោះរបស់អ៊ីសាហាក់ ជាឪពុករបស់ពុក តាមរយៈកូនទាំងពីរ។ សូមឲ្យកូនទាំងពីរមានកូនចៅ ជាច្រើនអនេកនៅក្នុងស្រុកនេះ!»។