YouVersion Logo
Search Icon

2 John 1

1
1 ខ្ញុំ​ជា​ចាស់ទុំ​ ជូន​ចំពោះ​លោកស្រី​ដែល​ព្រះជាម្ចាស់​បាន​ជ្រើសរើស​ និង​កូនៗ​របស់​លោកស្រី​ ដែល​ខ្ញុំ​ស្រឡាញ់​នៅ​ក្នុង​សេចក្ដី​ពិត​ ហើយ​មិន​មែន​តែ​ខ្ញុំ​ប៉ុណ្ណោះ​ទេ​ គឺ​អស់​អ្នក​ដែល​ស្គាល់​សេចក្ដី​ពិត​ដែរ​
2 ដ្បិត​សេចក្ដី​ពិត​នោះ​នៅ​ក្នុង​យើង​ ហើយ​នឹង​នៅ​ជាមួយ​យើង​អស់កល្ប​ជានិច្ច​ផង។​
3 ព្រះគុណ​ សេចក្ដី​មេត្ដា​ករុណា​ និង​សេចក្ដី​សុខសាន្ដ​ពី​ព្រះជាម្ចាស់​ជា​ព្រះវរបិតា​ និង​ពីព្រះ​យេស៊ូ​គ្រិស្ដ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​នឹង​ស្ថិត​ជាមួយ​យើង​នៅ​ក្នុង​សេចក្ដី​ពិត​ និង​សេចក្ដី​ស្រឡាញ់។​
4 ខ្ញុំ​ត្រេកអរ​ខ្លាំង​ណាស់​ ដោយ​បាន​ឃើញ​កូនៗ​មួយ​ចំនួន​របស់​លោក​ស្រី​ប្រព្រឹត្ដ​តាម​សេចក្ដី​ពិត​ស្របតាម​បញ្ញត្ដិ​ដែល​យើង​បាន​ទទួល​ពី​ព្រះវរបិតា​មក។​
5 ឥឡូវ​នេះ​ លោក​ស្រី​អើយ!​ ខ្ញុំ​សុំ​លោក​ស្រី​ថា​ យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក‍។​ ខ្ញុំ​មិន​មែន​សរសេរ​បញ្ញត្ដិ​មួយ​ថ្មី​សម្រាប់​លោកស្រី​ទេ​ ប៉ុន្ដែ​ជា​បញ្ញត្ដិ​ដែល​យើង​មាន​តាំង​ពីដើម​ដំបូង​មក។​
6 នេះ​ហើយ​ជា​សេចក្ដី​ស្រឡាញ់​ គឺ​យើង​ត្រូវ​ប្រព្រឹត្ដ​តាម​បញ្ញត្ដិ​របស់​ព្រះអង្គ​ ហើយ​នេះ​ជា​បញ្ញត្ដិ​ គឺ​អ្នក​រាល់គ្នា​ត្រូវ​រស់​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​ដូច​ដែល​អ្នក​រាល់គ្នា​បាន​ឮ​តាំង​ពីដើម​ដំបូង​មក​
7 ព្រោះ​មាន​ជន​បោកប្រាស់​ជា​ច្រើន​បាន​ចេញ​ទៅ​ក្នុង​លោកិយ​នេះ​ ជា​ពួកអ្នក​ដែល​មិន​ព្រម​ទទួល​ស្គាល់​ថា​ ព្រះយេស៊ូ​គ្រិស្ដ​បាន​យាង​មក​ក្នុង​សាច់ឈាម​ទេ​ គឺ​អ្នក​នោះ​ហើយ​ជា​ជន​បោកប្រាស់​ ហើយ​ជា​អ្នក‍​ប្រឆាំង​ព្រះគ្រិស្ដ។​
8 ចូរ​អ្នក​រាល់គ្នា​ប្រយ័ត្ន​ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់គ្នា​បាត់បង់​អ្វី​ដែល​យើង​បាន​ធ្វើ​នោះ​ គឺ​ឲ្យ​ទទួល​បាន​រង្វាន់​ដ៏​ពេញលេញ​វិញ។​
9 អស់​អ្នក​ដែល​ទៅ​ហួស​ ហើយ​មិន​នៅ​ជាប់​នឹង​សេចក្ដី​បង្រៀន​របស់​ព្រះគ្រិស្ដ​ នោះ​គ្មាន​ព្រះជាម្ចាស់​ទេ​ ប៉ុន្ដែ​អ្នកណា​ដែល​នៅ​ជាប់​នឹង​សេចក្ដី​បង្រៀន​របស់​ព្រះគ្រិស្ដ​ អ្នក​នោះ​មាន​ទាំង​ព្រះវរបិតា​ និង​ព្រះរាជ​បុត្រា។​
10 បើ​អ្នកណា​មក​ឯ​អ្នក​រាល់គ្នា​ ប៉ុន្ដែ​មិន​បាន​នាំ​សេចក្ដី​បង្រៀន​នេះ​មក​ទេ​ ចូរ​កុំ​ទទួល​គេ​មក​ក្នុង​ផ្ទះ​ ឬ​ជម្រាបសួរ​គេ​ឡើយ​
11 ដ្បិត​អ្នកណា​ដែល​ជម្រាបសួរ​គេ​ អ្នក​នោះ​ក៏​រួម​ចំណែក​ក្នុង​អំពើ​អាក្រក់​របស់​គេ​ដែរ។​
12 ខ្ញុំ​មាន​សេចក្ដី​ជា​ច្រើន​ដែល​ត្រូវ​សរសេរ​មក​អ្នក​រាល់គ្នា​ ប៉ុន្ដែ​ខ្ញុំ​មិន​ចង់​សរសេរ​ដោយ​ក្រដាស​ និង​ទឹកខ្មៅ​នេះ​ទេ​ ដ្បិត​ខ្ញុំ​សង្ឃឹម​ថា​ នឹង​មក​ជួប​អ្នក​រាល់គ្នា ហើយ​និយាយ​ដោយ​ផ្ទាល់មាត់​វិញ​ ដើម្បី​ឲ្យ​អំណរ​របស់​យើង​បាន​ពេញ​បរិបូរ។​
13 កូនចៅ​ បងស្រី​របស់​លោកស្រី​ដែល​ព្រះជាម្ចាស់​បាន​ជ្រើសរើស​នោះ​ ក៏​ជម្រាបសួរ​មក​លោកស្រី​ដែរ។​

Currently Selected:

2 John 1: KCB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy