លេវីវិន័យ 1
1
តង្វាយដុត
1ព្រះយេហូវ៉ាមានព្រះបន្ទូលហៅលោកម៉ូសេមក ហើយបង្គាប់លោកពីក្នុងត្រសាលជំនុំ 2ឲ្យទៅប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា៖ «បើកាលណាអ្នកណាចង់ថ្វាយតង្វាយដល់ព្រះយេហូវ៉ា ត្រូវតែយកតង្វាយមកពីហ្វូងសត្វ ទោះបើជាគោ ឬចៀមក្តី។ 3ប្រសិនបើតង្វាយរបស់អ្នកជាគោដែលត្រូវដុតថ្វាយ ត្រូវយកឈ្មោលមួយល្អឥតខ្ចោះ គេត្រូវយកតង្វាយនោះទៅថ្វាយនៅមាត់ទ្វារត្រសាលជំនុំ ឲ្យបានជាទីគាប់នៅចំពោះព្រះយេហូវ៉ា 4គេត្រូវដាក់ដៃលើក្បាលសត្វនោះ ហើយព្រះអង្គនឹងទទួលតង្វាយនោះស្នងគេ ដើម្បីឲ្យបានធួននឹងខ្លួនគេ។ 5ក៏ត្រូវសម្លាប់គោស្ទាវនៅចំពោះព្រះយេហូវ៉ា រួចពួកកូនលោកអើរ៉ុនដែលជាពួកសង្ឃ ត្រូវយកឈាមទៅប្រោះនៅជុំវិញលើអាសនាដែលនៅមាត់ទ្វារត្រសាលជំនុំ។ 6គេត្រូវអារពន្លាត់ស្បែក ហើយកាប់តង្វាយទៅជាដុំៗ 7រួចពួកកូនលោកអើរ៉ុនជាសង្ឃ ត្រូវយកភ្លើងមកដាក់លើអាសនា ហើយបង្គរឧសនៅលើ។ 8រួចរៀបដុំសាច់ ក្បាល និងខ្លាញ់ ពីលើឧសដែលឆេះនៅលើអាសនា 9តែអាការៈខាងក្នុង និងជើងទាំងប៉ុន្មាន ត្រូវលាងទឹក រួចសង្ឃត្រូវដុតទាំងអស់នៅលើអាសនាទុកជាតង្វាយដុត គឺជាតង្វាយចម្អិន សម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
10ប្រសិនបើតង្វាយរបស់អ្នកជាចៀម ឬពពែ ដែលត្រូវដុតថ្វាយ ត្រូវយកឈ្មោលមួយល្អឥតខ្ចោះ 11គេត្រូវសម្លាប់នៅក្បែរជើងអាសនា ចំពោះព្រះយេហូវ៉ា រួចត្រូវពួកកូនលោកអើរ៉ុនជាសង្ឃ ប្រោះឈាមនៅជុំវិញលើអាសនា។ 12គេត្រូវកាប់ជាដុំៗ រួចសង្ឃត្រូវរៀបទាំងអស់ ទាំងក្បាល និងខ្លាញ់ ពីលើឧសដែលឆេះនៅលើអាសនា 13តែអាការៈខាងក្នុង និងជើងទាំងប៉ុន្មាន ត្រូវលាងទឹក រួចសង្ឃត្រូវថ្វាយទាំងអស់នៅលើអាសនា ទុកជាតង្វាយដុត គឺជាតង្វាយដែលដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
14ប្រសិនបើតង្វាយដែលអ្នកថ្វាយដល់ព្រះយេហូវ៉ា ជាសត្វស្លាបដែលត្រូវដុតថ្វាយ ត្រូវយកលលក ឬព្រាបជំទើរ។ 15រួចសង្ឃត្រូវយកមកដល់អាសនា ក្តិចបណ្ដាច់ក្បាល ដុតនៅលើអាសនា តែត្រូវសម្រក់ឈាមនៅខាងអាសនាវិញ។ 16គាត់ត្រូវយកគែ ព្រមទាំងបោចស្លាប បោះទៅខាងកើតអាសនា ត្រង់កន្លែងចាក់ផេះ។ 17ត្រូវពុះចំពាក់កណ្ដាល ឲ្យមានចំអេងនៅជាប់ទាំងសងខាង មិនត្រូវផ្តាច់ចំហៀងចេញពីគ្នាទេ រួចសង្ឃត្រូវដុតលើឧសដែលឆេះនៅលើអាសនា ទុកជាតង្វាយដុត គឺជាតង្វាយដែលដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា»។
Dewis Presennol:
លេវីវិន័យ 1: គកស១៦
Uwcholeuo
Rhanna
Copi
Eisiau i'th uchafbwyntiau gael eu cadw ar draws dy holl ddyfeisiau? Cofrestra neu mewngofnoda
© 2016 United Bible Societies

: