Philippians 2:1-3
Philippians 2:1-3 KCB
ដូច្នេះបើមានការលើកទឹកចិត្ដណាមួយនៅក្នុងព្រះគ្រិស្ដ បើមានការកម្សាន្ដចិត្ដណាមួយរបស់សេចក្ដីស្រឡាញ់ បើមានសេចក្ដីប្រកបណាមួយរបស់ព្រះវិញ្ញាណ បើមានព្រះហឫទ័យសន្ដោស និងសេចក្ដីមេត្ដាករុណាណាមួយនោះ ចូរបំពេញអំណររបស់ខ្ញុំចុះ ដោយអ្នករាល់គ្នាមានគំនិតតែមួយ មានសេចក្ដីស្រឡាញ់តែមួយ មានចិត្ដរួបរួមគ្នា ហើយមានឆន្ទៈតែមួយ។ ចូរកុំធ្វើអ្វីដោយការប្រជែង ឬដោយចិត្ដអំនួតឥតប្រយោជន៍ឡើយ ផ្ទុយទៅវិញ ចូរបន្ទាបខ្លួនទាំងគិតថា អ្នកដទៃប្រសើរជាងខ្លួនឯង។