YouVersion Logo
Search Icon

លោកុ‌ប្បត្តិ 5

5
1នេះ​ជា​បញ្ជី​ពង្សាវតារ​នៃ​ពូជ​អ័ដាម នៅ​ថ្ងៃ​ដែល​ព្រះ​បាន​បង្កើត​មនុស្ស​មក នោះ​ទ្រង់​ធ្វើ​ឲ្យ​មាន​ភាព​មើល​ទៅ​ដូច​ជា​អង្គ​ទ្រង់ 2ទ្រង់​ក៏​បង្កើត​គេ​ជា​ប្រុស​ជា​ស្រី រួច​ប្រទាន​ពរ​ឲ្យ ព្រម​ទាំង​ឲ្យ​ឈ្មោះ​ថា អ័ដាម ក្នុង​ថ្ងៃ​ដែល​បាន​បង្កើត​មក​នោះ 3ឯ​អ័ដាម​គាត់​រស់​នៅ​បាន​១៣០​ឆ្នាំ នោះ​ទើប​បង្កើត​បាន​កូន​ប្រុស​១​តាម​រូប‌ភាព​គាត់ ហើយ​មើល​ទៅ​ដូច​ជា​គាត់ ក៏​ឲ្យ​ឈ្មោះ​ថា សេត 4រួច​ក្រោយ​គ្រា​ដែល​បង្កើត​សេត​មក នោះ​គាត់​រស់​នៅ​បាន​៨០០​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ជា​ប្រុស​ជា​ស្រី​ត​ទៅ 5អាយុ​អ័ដាម​ទាំង​អស់​បាន​៩៣០​ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ។
6សេត​អាយុ​បាន​១០៥​ឆ្នាំ នោះ​គាត់​បង្កើត​បាន​អេណុស 7រួច​ក្រោយ​គ្រា​ដែល​បង្កើត​អេណុស​មក នោះ​គាត់​រស់​នៅ​បាន​៨០៧​ឆ្នាំ​ទៀត​ទាំង​បង្កើត​បាន​កូន​ជា​ប្រុស​ជា​ស្រី​ត​ទៅ 8អាយុ​សេត​ទាំង​អស់​បាន​៩១២​ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ។
9អេណុស​អាយុ​បាន​៩០​ឆ្នាំ នោះ​គាត់​បង្កើត​បាន​កៃណាន 10រួច​ក្រោយ​គ្រា​ដែល​បង្កើត​កៃណាន​មក នោះ​គាត់​រស់​នៅ​បាន​៨១៥​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ជា​ប្រុស​ជា​ស្រី​ត​ទៅ 11អាយុ​អេណុល​ទាំង​អស់​បាន​៩០៥​ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ។
12កៃណាន​អាយុ​បាន​៧០​ឆ្នាំ នោះ​គាត់​បង្កើត​បាន​ម៉ាលេ‌លាល 13រួច​ក្រោយ​គ្រា​ដែល​បង្កើត​ម៉ាលេ‌លាល​មក នោះ​គាត់​រស់​នៅ​បាន​៨៤០​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ជា​ប្រុស​ជា​ស្រី​ត​ទៅ 14អាយុ​កៃណាន​ទាំង​អស់​បាន​៩១០​ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ។
15ម៉ាលេ‌លាល​អាយុ​បាន​៦៥​ឆ្នាំ នោះ​គាត់​បង្កើត​បាន​យ៉ារេឌ 16រួច​ក្រោយ​គ្រា​ដែល​បង្កើត​យ៉ារេឌ​មក នោះ​គាត់​រស់​នៅ​បាន​៨៣០​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ជា​ប្រុស​ជា​ស្រី​ត​ទៅ 17អាយុ​ម៉ាលេ‌លាល​ទាំង​អស់​បាន​៨៩៥​ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ។
18យ៉ារេឌ​អាយុ​បាន​១៦២​ឆ្នាំ នោះ​គាត់​បង្កើត​បាន​ហេណុក 19រួច​ក្រោយ​គ្រា​ដែល​បង្កើត​ហេណុក​មក នោះ​គាត់​រស់​នៅ​បាន​៨០០​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ជា​ប្រុស​ជា​ស្រី​ត​ទៅ 20អាយុ​យ៉ារេឌ​ទាំង​អស់​បាន​៩៦២​ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ។
21ហេណុក​អាយុ​បាន​៦៥​ឆ្នាំ នោះ​គាត់​បង្កើត​បាន​មធូ‌សាឡា 22រួច​ក្រោយ​គ្រា​ដែល​បង្កើត​មធូ‌សាឡា​មក នោះ​គាត់​ក៏​ដើរ​ជា​មួយ​នឹង​ព្រះអស់​៣០០​ឆ្នាំ ទាំង​បង្កើត​បាន​កូន​ជា​ប្រុស​ជា​ស្រី​ត​ទៅ 23អាយុ​ហេណុក​ទាំង​អស់​បាន​៣៦៥​ឆ្នាំ 24ហេណុក​គាត់​ជា​អ្នក​ដើរ​ជា​មួយ​នឹង​ព្រះ នោះ​គាត់​មិន​នៅ​ទៀត​ទេ ពី​ព្រោះ​ព្រះ‌ទ្រង់​បាន​ទទួល​យក​គាត់​ទៅ។
25មធូ‌សាឡា​គាត់​អាយុ​បាន​១៨៧​ឆ្នាំ នោះ​គាត់​បង្កើត​បាន​ឡាមេក 26រួច​ក្រោយ​គ្រា​ដែល​បង្កើត​ឡាមេក​មក នោះ​គាត់​រស់​នៅ បាន​៧៨២​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន ជា​ប្រុស​ជា​ស្រី​ត​ទៅ 27អាយុ​របស់​មធូ‌សាឡា​ទាំង​អស់​បាន​៩៦៩​ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ។
28ឡាមេក អាយុ​បាន​១៨២​ឆ្នាំ នោះ​គាត់​បង្កើត​បាន​កូន​ប្រុស​១ 29ដែល​គាត់​ឲ្យ​ឈ្មោះ​ថា ណូអេ ដោយ​និយាយ​ថា កូន​នេះ​នឹង​កំសាន្ត​ចិត្ត​យើង​ក្នុង​ការ​ដែល​យើង​ធ្វើ ហើយ​នឹង​សេចក្ដី​នឿយ‌ហត់​របស់​ដៃ​យើង ដោយ​ព្រោះ​ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​ដាក់​បណ្តាសា 30រួច​ក្រោយ​គ្រា​ដែល​បង្កើត​ណូអេ​មក នោះ​គាត់​រស់​នៅ​បាន​៥៩៥​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ជា​ប្រុស​ជា​ស្រី​ត​ទៅ 31អាយុ​ឡាមេក​ទាំង​អស់​បាន​៧៧៧​ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ។
32ឯ​ណូអេ គាត់​អាយុ​បាន​៥០០​ឆ្នាំ នោះ​បង្កើត​បាន​សិម​១ ហាំ​១ នឹង​យ៉ាផែត​១។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy