លោកុប្បត្តិ 10
10
1ក្រោយពីគ្រាទឹកជន់លិចមក នោះពួកកូនណូអេបានបង្កើតកូនតទៅ ឯបញ្ជីដំណវង្សពីសិម ហាំ នឹងយ៉ាផែតជាកូនគាត់ នោះគឺដូច្នេះ 2ឯកូនរបស់យ៉ាផែតគឺកូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល មែសេក នឹងទីរ៉ាស 3កូនរបស់កូមើរគឺ អ័សក្នាស រីផាត នឹងតូកាម៉ា 4កូនរបស់យ៉ាវ៉ានគឺ អេលីសា តើស៊ីស ពួកគីទីម នឹងពួកដូដានីម 5គឺពួកអ្នកទាំងនោះហើយដែលបានបែកទៅនៅក្នុងអស់ទាំងកោះរបស់នគរទាំងប៉ុន្មាន តាមស្រុក តាមភាសា តាមគ្រួ ហើយតាមនគររបស់គេ។
6ឯកូនរបស់ហាំ គឺគូស មីសរ៉ែម ពូត នឹងកាណាន 7កូនរបស់គូស គឺសេបា ហាវីឡា សាប់តា រ៉ាម៉ា នឹងសាប់តិកា កូនរបស់រ៉ាម៉ា គឺសេបា នឹងដេដាន់ 8គូសក៏បង្កើតនីមរ៉ុឌ អ្នកនោះចាប់តាំងមានអំណាចនៅផែនដី 9គាត់ជាព្រានព្រៃខ្លាំងពូកែនៅចំពោះព្រះយេហូវ៉ា បានជាមានពាក្យប្រៀបថា «ដូចជានីមរ៉ុឌ ជាព្រានព្រៃខ្លាំងពូកែ នៅចំពោះព្រះយេហូវ៉ា» 10ដើមនគររបស់គាត់ នោះគឺបាបិល អេរេក អាកាឌ នឹងកាលនេ ជាទីក្រុងដែលនៅស្រុកស៊ីណើរ 11គឺពីស្រុកនោះហើយដែលគាត់ចេញទៅដល់ស្រុកអាសស៊ើរ ក៏សង់ទីក្រុងនីនីវេ រេហូបូត កាឡាស 12នឹងរេសែន ដែលនៅកណ្តាលនីនីវេ នឹងកាឡាស ឯទីក្រុងនោះធំណាស់។
13មីសរ៉ែម គាត់បង្កើតពួកលូឌីម ពួកអ័ណាមីម ពួកលេហាប៊ីម ពួកណាបធូហ៊ីម 14ពួកប៉ាទ្រូស៊ីម ពួកកាសលូហ៊ីម (ដែលពួកភីលីស្ទីនកើតពីពួកនោះមក) ហើយពួកកាប់ថោរីម។
15ឯកាណាន គាត់បង្កើតស៊ីដូនជាកូនច្បង នឹងហេតដែរ 16ព្រមទាំងពួកយេប៊ូស ពួកអាម៉ូរី ពួកគើកាស៊ី 17ពួកហេវី ពួកអើគី ពួកស៊ីនី 18ពួកអើវ៉ាឌីត ពួកសេម៉ារីត នឹងពួកហាម៉ាធីត រួចក្រោយមក អស់ទាំងគ្រួពួកកាណានក៏បែកគ្នាសុសសាយ 19ឯព្រំស្រុកនៃពួកកាណាន គឺចាប់តាំងពីស៊ីដូនទៅខាងកេរ៉ា ហើយតាមកាសាទៅខាងសូដុំម កូម៉ូរ៉ា អាត់ម៉ា នឹងសេបោម រហូតដល់ឡាសា 20នោះហើយជាពូជហាំតាមគ្រួ តាមភាសានៅអស់ទាំងស្រុកនឹងនគររបស់គេ។
21ឯសិម ដែលជាឪពុកនៃពួកកូនចៅហេប៊ើរ ហើយជាបងយ៉ាផែត នោះក៏មានកូនដែរ 22ឯកូនរបស់សិម គឺអេឡាំ អាសស៊ើរ អើប៉ាក់សាឌ លូឌ នឹងអើរ៉ាម 23កូនរបស់អើរ៉ាម គឺអ៊ុស ហ៊ុល កេធើរ នឹងម៉ាស 24អើប៉ាក់សាឌគាត់បង្កើតសេឡា ហើយសេឡាបង្កើតហេប៊ើរ 25ហេប៊ើរនោះបង្កើតបានកូនប្រុស២ មួយឈ្មោះផាលេក ដ្បិតនៅជាន់អ្នកនោះផែនដីបានបែកគ្នា ហើយប្អូនគាត់ឈ្មោះយ៉ុកថាន 26ឯយ៉ុកថាន គាត់បង្កើតអាល់ម៉ូដាឌ សេលែប ហាសាម៉ាវែត យេរ៉ា 27ហាដូរ៉ាម អ៊ូសាល ឌិកឡា 28អូបាល អ័ប៊ីម៉ែល សេបា 29អូភា ហាវីឡា នឹងយ៉ូបាប់ នោះសុទ្ធតែជាកូនរបស់យ៉ុកថាន 30ឯទីលំនៅរបស់គេ គឺចាប់តាំងពីមេសាទៅខាងសេផា ជាភ្នំដែលនៅខាងកើត 31នោះហើយជាពួកកូនរបស់សិម តាមគ្រួ តាមភាសា តាមអស់ទាំងស្រុក នឹងនគររបស់គេ 32នោះសុទ្ធតែជាគ្រួ ទាំងប៉ុន្មានរបស់ពួកកូនចៅណូអេ តាមពូជដំណនៅនគរគេ គឺជាពួកអ្នកទាំងនោះហើយ ដែលបានបែកខ្ញែកគ្នា ចេញទៅសាសន៍ផ្សេងៗ នៅផែនដីក្រោយទឹកជន់លិច។
Currently Selected:
លោកុប្បត្តិ 10: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.
លោកុប្បត្តិ 10
10
ពូជពង្សរបស់លោកណូអេ
1នេះជាបញ្ជីរាយនាមកូនចៅរបស់សិម ហាំ និងយ៉ាផេត ដែលជាកូនរបស់លោកណូអេ។ ក្រោយទឹកជំនន់ធំ អ្នកទាំងបីបានបង្កើតកូនចៅដូចតទៅនេះ៖
2កូនចៅរបស់លោកយ៉ាផេតមានកូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល ម៉េសេក និងទីរ៉ាស។ 3កូនចៅរបស់កូមើរមានអ័សក្នាស រីផាត និងតូការម៉ា។ 4កូនចៅរបស់យ៉ាវ៉ានមានអេលីសា តើស៊ីស គីទីម និងដូដានីម 5គឺអ្នកទាំងនោះហើយជាបុព្វបុរសរបស់ប្រជាជាតិនានា ដែលរស់នៅតាមតំបន់ឆ្នេរសមុទ្រ បែកចេញជាស្រុក តាមភាសា និងបែកចេញជាជាតិសាសន៍ តាមពូជអំបូររៀងៗខ្លួន។
6កូនចៅរបស់លោកហាំមានគូស មីសរ៉ែម ពូថ និងកាណាន។ 7កូនចៅរបស់គូសមានសេបា ហាវីឡា សាបតា រ៉ាម៉ា និងសាបតិកា។ កូនចៅរបស់រ៉ាម៉ាមានសេបា និងដេដាន់។ 8លោកគូសក៏បានបង្កើតលោកនីមរ៉ូដដែរ គឺលោកនីមរ៉ូដនេះហើយដែលជាវីរបុរសទីមួយនៅលើផែនដី។ 9គាត់ជាអ្នកប្រមាញ់ដ៏ពូកែ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហេតុនេះហើយបានជាគេតែងពោលថា «អ្នកនេះជាអ្នកប្រមាញ់ដ៏ពូកែ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដូចនីមរ៉ូដ»។ 10មុនដំបូង គាត់គ្រប់គ្រងនៅក្រុងបាបិល ក្រុងអេរេក ក្រុងអាកាដ និងក្រុងកាល់ណេនៅស្រុកស៊ីណើរ។ 11បន្ទាប់មក គាត់ចាកចេញពីស្រុកនោះទៅស្រុកអាស៊ើរ ហើយកសាងក្រុងនីនីវេ ក្រុងរេហូបុត ក្រុងកាឡាស 12និងក្រុងរេសែនដែលជាក្រុងមួយដ៏ធំនៅចន្លោះក្រុងនីនីវេ និងក្រុងកាឡាស។ 13មីសរ៉ែមបង្កើតជនជាតិលូឌ ជនជាតិអណាមីម ជនជាតិលេហាប៊ីម ជនជាតិណាប់ធូហ៊ីម 14ជនជាតិប៉ាទ្រូស៊ីម ជនជាតិកាសលូហ៊ីម ដែលជាដូនតារបស់ជនជាតិភីលីស្ទីន និងជនជាតិកាប់ថោរីម។ 15លោកកាណានបង្កើតបានស៊ីដូន ជាកូនច្បង និងហេត 16ព្រមទាំងជនជាតិយេប៊ូស ជនជាតិអាម៉ូរី ជនជាតិគើកាស៊ី 17ជនជាតិហេវី ជនជាតិអើគី ជនជាតិស៊ីនី 18ជនជាតិអើវ៉ាឌីត-សេម៉ារីត ជនជាតិសេម៉ារី ជនជាតិហាម៉ាធីត។ បន្ទាប់មក អំបូរកាណានក៏បានបែកខ្ញែកគ្នា។ 19ទឹកដីរបស់ជនជាតិកាណានលាតសន្ធឹងចាប់តាំងពីក្រុងស៊ីដូន ដែលនៅជិតក្រុងកេរ៉ា រហូតដល់ក្រុងកាសា និងរហូតដល់ក្រុងសូដុម ក្រុងកូម៉ូរ៉ា ក្រុងអាដម៉ា និងក្រុងសេបោម ហើយរហូតទៅដល់ក្រុងឡាសា។ 20គឺជនជាតិទាំងនោះហើយដែលជាពូជពង្សរបស់លោកហាំ តាមពូជអំបូរ តាមភាសា តាមស្រុក និងតាមជាតិសាសន៍របស់គេ។
21រីឯលោកសិមដែលជាបងបង្អស់របស់លោកយ៉ាផែត ក៏មានកូនជាច្រើនដែរ។ គាត់ជាបុព្វបុរសរបស់ជនជាតិហេប៊ើរ។ 22កូនរបស់លោកសិមមានអេឡាំ អាសស៊ើរ អើប៉ាកសាឌ លូឌ និងអើរ៉ាម។ 23កូនរបស់អើរ៉ាមមានអ៊ូស ហ៊ូល កេធើរ និងម៉ាស។ 24អើប៉ាកសាឌបង្កើតសេឡា ហើយសេឡាបង្កើតហេប៊ើរ។ 25ហេប៊ើរបង្កើតបានកូនប្រុសពីរនាក់ មួយឈ្មោះផាឡេក ដ្បិតនៅជំនាន់នោះ មនុស្សនៅលើផែនដីបានបែកខ្ញែកគ្នា ប្អូនរបស់គាត់ឈ្មោះ យ៉ុកថាន។ 26យ៉ុកថានបង្កើតបានអាល់ម៉ូដាដ សេឡេប ហាសារម៉ាវ៉េត យេរ៉ា 27ហាដូរ៉ាម អ៊ូសាល ឌីកឡា 28អូបាល អប៊ីម៉ែល សេបា 29អូភារ ហាវីឡា និងយ៉ូបាប។ អ្នកទាំងនោះសុទ្ធតែជាកូនរបស់លោកយ៉ុកថាន។ 30គេរស់នៅចាប់តាំងពីស្រុកមេសា ប៉ែកខាងសេផាររហូតទៅដល់តំបន់ភ្នំខាងកើត។ 31នេះហើយជាពូជពង្សរបស់លោកសិម តាមពូជអំបូរ តាមភាសា តាមស្រុក និងតាមជាតិសាសន៍របស់គេ។
32នេះហើយជាពូជអំបូររបស់កូនចៅលោកណូអេ តាមខ្សែស្រឡាយ តាមជាតិសាសន៍របស់គេ។ អ្នកទាំងនោះជាដើមកំណើតជាតិសាសន៍ទាំងឡាយ ដែលបែកខ្ញែកលើផែនដីក្រោយទឹកជំនន់ធំ។
Currently Selected:
:
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.