ម៉ាថាយ 28
28
ព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ
(ម៉ាកុស ១៦.១-៨ លូកា ២៤.១-១២ យ៉ូហាន ២០.១-២០)
1ក្រោយថ្ងៃសប្ប័ទ គឺពេលទៀបភ្លឺថ្ងៃទីមួយក្នុងសប្ដាហ៍ នាងម៉ារាជាអ្នកស្រុកម៉ាក់ដាឡា និងនាងម៉ារាម្នាក់ទៀត នាំគ្នាទៅមើលផ្នូរ។ 2ពេលនោះ ស្រាប់តែផែនដីរញ្ជួយយ៉ាងខ្លាំង ដ្បិតមានទេវតាមួយរូបរបស់ព្រះអម្ចាស់ ចុះពីស្ថានសួគ៌ មកប្រមៀលថ្មចេញពីផ្នូរ ហើយអង្គុយលើថ្មនោះ។ 3សណ្ឋានរបស់ទេវតានោះភ្លឺដូចផ្លេកបន្ទោរ ហើយសម្លៀកបំពាក់សដូចហិមៈ។ 4ពួកយាមល្បាតញ័ររន្ធត់ ដោយភ័យខ្លាចទេវតា ហើយត្រឡប់ដូចជាមនុស្សស្លាប់។ 5ប៉ុន្តែ ទេវតានិយាយទៅកាន់ស្ត្រីទាំងពីរថា៖ «កុំខ្លាចអី ខ្ញុំដឹងហើយថា នាងរកព្រះយេស៊ូវដែលគេបានឆ្កាង 6ព្រះអង្គមិននៅទីនេះទេ ដ្បិតព្រះអង្គមានព្រះជន្មរស់ឡើងវិញ ដូចទ្រង់បានមានព្រះបន្ទូលរួចមកហើយ សូមមកមើលកន្លែងដែលទ្រង់បានផ្ទំចុះ។ 7ដូច្នេះចូរទៅជាប្រញាប់ ហើយប្រាប់ពួកសិស្សរបស់ព្រះអង្គថា ទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញហើយ ឥឡូវនេះ ទ្រង់យាងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា អ្នករាល់គ្នានឹងឃើញព្រះអង្គនៅទីនោះ មើល៍ ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ»។ 8ដូច្នេះ ពួកនាងក៏ចេញពីផ្នូរជាប្រញាប់ ទាំងភ័យទាំងអរជាខ្លាំង ហើយរត់ទៅប្រាប់ពួកសិស្សរបស់ព្រះអង្គ។ 9រំពេចនោះ ព្រះយេស៊ូវជួបពួកនាង ហើយមានព្រះបន្ទូលថា៖ «ជម្រាបសួរ!» ពួកនាងក៏ចូលមកជិត ឱបព្រះបាទ ហើយថ្វាយបង្គំព្រះអង្គ។ 10ពេលនោះ ព្រះយេស៊ូវមានព្រះបន្ទូលទៅពួកនាងថា៖ «កុំខ្លាចអី! ចូរទៅប្រាប់បងប្អូនរបស់ខ្ញុំ ឲ្យទៅស្រុកកាលីឡេទៅ គេនឹងឃើញខ្ញុំនៅទីនោះ»។
របាយការណ៍របស់ពួកទាហាន
11កាលពួកនាងកំពុងធ្វើដំណើរទៅ ទាហានខ្លះក៏ចូលទៅក្នុងទីក្រុង ជម្រាបពួកសង្គ្រាជ អំពីហេតុការណ៍ទាំងប៉ុន្មានដែលកើតឡើង។ 12កាលអ្នកទាំងនោះជួបពិគ្រោះគ្នាជាមួយពួកចាស់ទុំរួចហើយ គេឲ្យប្រាក់យ៉ាងច្រើនទៅពួកទាហាន 13ដោយប្រាប់ថា៖ «អ្នករាល់គ្នាត្រូវនិយាយថា "ពេលយើងខ្ញុំកំពុងដេកលក់ ពួកសិស្សរបស់វាបានចូលមកលួចយកសពទៅទាំងយប់"។ 14បើរឿងនេះឮទៅដល់លោកទេសាភិបាល យើងនឹងទៅពន្យល់លោកកុំឲ្យឯងរាល់គ្នាមានទោស»។ 15ដូច្នេះ គេក៏ទទួលយកប្រាក់នោះ ហើយធ្វើតាមសេចក្ដីដែលគេបង្គាប់។ រឿងនេះនៅតែមានឮសុសសាយក្នុងចំណោមពួកសាសន៍យូដា រហូតដល់សព្វថ្ងៃ។
ការប្រគល់បេសកកម្មឲ្យពួកសិស្ស
(ម៉ាកុស ១៦.១៤-១៨ លូកា ២៤.៣៦-៤៩ យ៉ូហាន ២០.១៩-២៣ កិច្ចការ ១.៦-៨)
16រីឯពួកសិស្សទាំងដប់មួយនាក់ នាំគ្នាធ្វើដំណើរទៅស្រុកកាលីឡេ ទៅភ្នំមួយដែលព្រះយេស៊ូវបានបង្គាប់គេឲ្យទៅ។ 17កាលគេបានឃើញព្រះអង្គ គេក៏ថ្វាយបង្គំព្រះអង្គ តែមានអ្នកខ្លះសង្ស័យ។ 18ព្រះយេស៊ូវយាងមកជិតគេ ហើយមានព្រះបន្ទូលថា៖ «គ្រប់ទាំងអំណាចនៅស្ថានសួគ៌ និងនៅលើផែនដី បានប្រគល់មកខ្ញុំហើយ។ 19ដូច្នេះ ចូរទៅបង្កើតឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើពិធីជ្រមុជទឹកឲ្យគេ ក្នុងព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ 20ហើយបង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្តីដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា ហើយមើល៍ ខ្ញុំក៏នៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់គ្រាចុងបំផុត»។ អាម៉ែន។:៚
Currently Selected:
ម៉ាថាយ 28: គកស១៦
ማድመቅ
ያጋሩ
ኮፒ

ያደመቋቸው ምንባቦች በሁሉም መሣሪያዎችዎ ላይ እንዲቀመጡ ይፈልጋሉ? ይመዝገቡ ወይም ይግቡ
© 2016 United Bible Societies